ស្រូវសាលីនិងស្រងែ
『 ទ្រង់ មាន បន្ទូល ដោយ ពាក្យ ប្រៀប ប្រដូច ១ ទៀត ថា នគរ ស្ថាន សួគ៌ ប្រៀប ដូច ជា ថៅកែ ម្នាក់ ដែល ព្រោះ ពូជ ល្អ នៅ ស្រែ ខ្លួន ប៉ុន្តែ កាល មនុស្ស ទាំង អស់ កំពុង តែ ដេក លក់ នោះ សត្រូវ របស់ ថៅកែ នោះ ក៏ មក ព្រោះ ស្រងែ នៅ ក្នុង ស្រូវ សាលី ដែរ រួច ចេញ បាត់ ទៅ លុះ ពន្លក ឡើង ហើយ ស្រូវ ចេញ នោះ ស្រងែ ក៏ លេច មក ឲ្យ ស្គាល់ ដែរ ពួក បាវ របស់ ថៅកែ នោះ គេ មក ជម្រាប ថា លោក ម្ចាស់ តើ លោក មិន បាន ព្រោះ ពូជ ល្អ នៅ ស្រែ របស់ លោក ទេ ឬ អី ដូច្នេះ តើ ស្រងែ នេះ កើត ពី ណា មក គាត់ ក៏ ឆ្លើយ ថា នោះ គឺ ជា ខ្មាំង សត្រូវ ហើយ ដែល បាន ធ្វើ ការ នោះ រួច ពួក បាវ សួរ ថា ដូច្នេះ តើ លោក ចង់ ឲ្យ យើង ខ្ញុំ ទៅ ដក ចេញ ឬ ទេ គាត់ ឆ្លើយ ថា កុំ ក្រែង កាល ណា ដក ស្រងែ ចេញ នោះ ស្រូវ សាលី ក៏ រលើង ទៅ ដែរ ទុក ឲ្យ វា ដុះ ជា មួយ ...