គេចាប់ព្រះយេស៊ូ
ឯ ពួក អ្នក ដែល ចាប់ ព្រះ យេស៊ូវ គេ ដឹក នាំ ទ្រង់ ទៅ ឯ លោក កៃផា ជា សម្ដេច សង្ឃ នៅ កន្លែង ដែល ពួក អាចារ្យ និង ពួក ចាស់ ទុំ បាន ប្រជុំ គ្នា រីឯ ពេត្រុស គាត់ តាម ទ្រង់ ពី ចម្ងាយ ទៅ រហូត ដល់ ព្រះ លាន នៃ សម្ដេច សង្ឃ ក៏ ចូល ទៅ អង្គុយ ខាង ក្នុង ជា មួយ នឹង ពួក អាជ្ញា ដើម្បី ចង់ ឃើញ ទី បំផុត នៃ ការ នោះ។ ចំណែក ពួក សង្គ្រាជ និង ពួក ចាស់ ទុំ ហើយ ក្រុម ជំនុំ ទាំង អស់ គ្នា គេ ស្វែង រក សេចក្ដី បន្ទាល់ ក្លែង ទាស់ នឹង ព្រះ យេស៊ូវ ប្រយោជន៍ ឲ្យ បាន សម្លាប់ ទ្រង់ តែ ទោះ បើ មាន ស្មរ បន្ទាល់ ក្លែង ក្លាយ មក ជា ច្រើន នាក់ ក៏ ដោយ គង់ តែ រក មិន បាន សោះ តែ ក្រោយ បង្អស់ មាន ស្មរ បន្ទាល់ ២ នាក់ មក ចោទ ថា អា នេះ បាន និយាយ ថា ខ្ញុំ អាច នឹង បំផ្លាញ ព្រះ វិហារ ចេញ ហើយ និង សង់ ឡើង វិញ ក្នុង រវាង ៣ ថ្ងៃ បាន នោះ...