ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មានព្រះបន្ទូលថា ដែលមនុស្សនេះនៅតែម្នាក់ឯង
『 ព្រះ យេហូវ៉ា ដ៏ ជា ព្រះ ទ្រង់ មាន ព្រះ បន្ទូល ថា ដែល មនុស្ស នេះ នៅ តែ ម្នាក់ ឯង នោះ មិន ស្រួល ទេ អញ នឹង ធ្វើ ឲ្យ មាន ម្នាក់ ជា ជំនួយ សម្រាប់ ជួយ វា ព្រះ យេហូវ៉ា ដ៏ ជា ព្រះ ទ្រង់ បាន យក ដី មក សូន ធ្វើ គ្រប់ ទាំង សត្វ ជើង ៤ និង សត្វ ហើរ ទាំង ប៉ុន្មាន រួច ក៏ នាំ មក ឯ អ័ដាម ដើម្បី ឲ្យ ដឹង ជា គាត់ នឹង ហៅ យ៉ាង ដូច ម្តេច ឯ ឈ្មោះ ណា ដែល អ័ដាម បាន ដាក់ ឲ្យ ដល់ ជីវិត ផង ទាំង ឡាយ នោះ បាន សម្រេច ជា ឈ្មោះ របស់ សត្វ នោះ ឯង អ័ដាម ដាក់ ឈ្មោះ ឲ្យ ដល់ គ្រប់ ទាំង សត្វ ស្រុក សត្វ ព្រៃ និង សត្វ ហើរ លើ អាកាស ទាំង ប៉ុន្មាន ជា ស្រេច តែ មិន ឃើញ មាន ជំនួយ ណា សម្រាប់ ឲ្យ ជួយ គាត់ សោះ នោះ ព្រះ យេហូវ៉ា ដ៏ ជា ព្រះ ទ្រង់ ធ្វើ ឲ្យ អ័ដាម ដេក លក់ ស៊ប់ ទៅ រួច ទ្រង់ យក ឆ្អឹង ជំនីរ គាត់ ១ ហើយ ភ្ជិត សាច់ ទៅ វិញ រីឯ ឆ្អឹង ដែល ព្រះ យេ...